Saturday, September 6

កម្រង​ឯកសារ​ច្បាប

ច្បាប់​
ស្ដី​ពី​
ការងារ​


អារម្ភកថា

តាម​ការ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ច្បាប់​ការងារ​នៃ​ប្រទេស​កម្ពុជា​យើង​បាន​វិវត្តន៍​ជា​ ៥​ដំណាក់​កាល​គឺ៖

១. ដំណាក់​កាល​មុន​បាន​ទទួល​ឯករាជ្យ

-មាន​ការ​អនុវត្ត​វិធានការណ៍​សង្គម​កិច្ច​ ដើម្បី​លុប​បំបាត់​ជា​លំដាប់​នូវ​ទាសភាព​តាម​បញ្ញតិ​ចុះ​ ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ឆ្នាំ​១៨៩៨​ ដែល​បាន​ប្រកាស​ថា​ទាសករ​ទាំង​អស់​ត្រូវ​មាន​សេរីភាព​ឡើង​វិញ។
-ការ​បង្កើត​អោយ​មាន​ជា​លើក​តំបូង​ នូវ​វិធាន​គតិយុត្ត​សំរាប់​​អនុវត្ត​ក្នុង​ទំនាក់ទំនង​​រវាង​ និយោជក​ និង​កម្មករ​និយោជិត​ ច្បាប់​រដ្ឋប្បវេណី​ដែល​បាន​ប្រកាស​ផ្សាយ​ឆ្នាំ​១៩២០​បាន​ភ្ជាប់​ កិច្ច​សន្យា​ការងារ​ទៅ​ នឹង​ការ​ជួល​​មនុស្ស​អោយ​ធ្វើការ។

បទ​បញ្ជា និង​នីតិវិធី សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ អាណត្តិ​ទី​៤ (ថ្ងៃ​ទី​ ២៧ ខែ កក្កដា ឆ្នាំ ២០០៨) ផ្នែក​ទី​ ១

បទ​បញ្ជា និង​នីតិវិធី សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ អាណត្តិ​ទី​៤ (ថ្ងៃ​ទី​ ២៧ ខែ កក្កដា ឆ្នាំ ២០០៨) ផ្នែក​ទី​ ១


បទ​បញ្ជា និង​នីតិវិធី សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​

រាស្ត្រ​ អាណត្តិ​ទី​៤ (ថ្ងៃ​ទី​ ២៧ ខែ កក្កដា ឆ្នាំ ២០០៨) ផ្នែក​ទី​ ២​

បទ​បញ្ជា និង​នីតិវិធី សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ អាណត្តិ​ទី​៤ (ថ្ងៃ​ទី​ ២៧ ខែ កក្កដា ឆ្នាំ ២០០៨) ផ្នែក​ទី​ ២



ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​ រាស្ត្រ​ និង​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​​តាំង​ តំណាង​រាស្ត្រ

ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ និង​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​​តាំង​ តំណាង​រាស្ត្រ



ច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​

  • បាន​ទ្រង់​យល់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
  • បាន​ទ្រង់​យល់​ព្រះ​រាជ​ក្រឹត្យ​លេខ​ នស/រកត/០៧០៤/១២៤​ ចុះ​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០០៤​ ស្ដី​ពី​ការ​តែងតាំង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
  • បាន​ទ្រង់​យល់​ព្រះរាជ​ក្រម​លេខ​ ០២/នស/៩៤​ ចុះ​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​១៩៩៤​ ដែល​ប្រកាស​ឲ្យ​ប្រើ​​ច្បាប់​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​រដ្ឋមន្ត្រី
  • បាន​ទ្រង់​យល់​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​ របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល កម្ពុជា

ប្រកាស​ឲ្យ​ប្រើ

ច្បាប់​ស្ដី​ពី​ ឯក​ពន្ធភាព​ ដែល​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​ ០១​ ខែ​កញ្ញា​ ឆ្នាំ​២០០៦​ នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​ ៥​ នីតិកាល​ទី​ ៣​ និង​ដែល​ព្រឹទ្ធសភា​ បាន​យល់​ស្រប​តាម​ទម្រង់​ និង​គតិ​នៃ​ច្បាប់​នេះ​​ទាំង​ស្រុង​ ដោយ​គ្មាន​ការ​កែប្រែ​អ្វី​ឡើយ​ ហើយ​ដែល​មាន​សេចក្ដី​ទាំង​ស្រុង​ ដូច​ត​ទៅ​នេះ​៖

ច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​

ជំពូក​ទី​ ១
បទប្បញ្ញត្តិ​ទូទៅ

មាត្រា ​១.

ច្បាប់​នេះ​មាន​គោល​បំណង​ការពារ​សេចក្ដី​ថ្លៃថ្នូរ​ និង​ពង្រឹង​សុខដុមរមនា​ សុភមង្គល​ក្នុង​គ្រួសារ​ និង​ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្ដី​និង​ប្រពន្ធ​ ស្រប​តាម​មាត្រា​ ៤៥​ នៃ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​បំពេញ​បន្ថែម​លើ​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន។

មាត្រា​ ២.

ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ ត្រូវ​គោរព​គោលការណ៍​ឯក​ពន្ធភាព​ដោយ​ស្ម័គ្រ​ចិត្ត​ ប្ដី​មួយ​ប្រពន្ធ​មួយ​ ដោយ​មាន​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​ចំពោះ​មុខ​មន្ត្រី​អត្រានុកូលដ្ឋាន​ ស្រប​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដី​ពី​អាពាហ៍ពិពាហ៍​ និង​គ្រួសារ។

ជំពូក​ទី​ ២

និយមន័យ​ ពិរុទ្ធភាព​ និង​នីតិវិធី​


មាត្រា​ ៣.

ឯក​ពន្ធភាព​ជា​ចំណង​អាពាហ៍ពិពាហ៍​ ដែល​បុរស​មាន​ប្រពន្ធ​តែ​មួយ​ ឯ​ស្ត្រី​​មាន​ប្ដី​តែ​មួយ។​ ដែល​ហៅ​ថា​ចំណង​អាពាហ៍ពិពាហ៍​ គឺ​ជា​កិច្ចសន្យា​ដ៏​ឧឡារឹក​មួយ​ធ្វើ​ឡើង​ដោយ​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​ ដែល​ប្ដេជ្ញា​ថា​រួម​សមគ្គ​សង្វាស​ជាមួយ​គ្នា​តាម​បញ្ញត្តិ​ច្បាប់​ ហើយ​ដែល​មិន​អាច​រំលាយ​ទៅ​វិញ​បាន​តាម​ទំនើង​ចិត្ត​របស់​ខ្លួន។

ចំណង​អាពាហ៍ពិពាហ៍​ត្រូវ​រលាយ​ក្នុង​ករណី​ណា​មួយ​ដូច​ខាង​ក្រោម៖

  • សហព័ទ្ធ​ណា​មួយ​ស្លាប់។
  • មាន​សេចក្ដី​សម្រេច​រំលាយ​ចំណង​អាពាហ៍ពិពាហ៍​ជា​ស្ថាពរ​របស់​តុលាការ។
  • សហព័ទ្ធ​ណា​ម្នាក់​បាត់​ខ្លួន​ហួស​ពី​មួយ​ឆ្នាំ​ដោយ​គ្មាន​ដំណឹង​អ្វី​សោះ​ មិន​ដឹង​ថា​ស្លាប់​ ឬ​រស់។

មាត្រា​ ៤.

ទ្វេ​ពន្ធភាព​ជា​ចំណង​អាពាហ៍ពិពាហ៍​ដែល​បុរស​មាន​ប្រពន្ធ​ពីរ​ ឯ​ស្ត្រី​មាន​ប្ដី​ពីរ។

ត្រូវ​ចាត់​ទុក​ថា​មាន​ពិរុទ្ធ​ក្នុង​បទ​ទ្វេពន្ធភាព​ បុរស​ ឬ​ស្ត្រី​ណា​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ពី​មុន​​មិន​ទាន់​រលាយ​នៅ​ឡើយ​ ហើយ​ទៅ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​ថ្មី​មួយ​ទៀត។​

អ្នក​សម​គំនិត​ត្រូវ​មាន​ទោស​ដូចគ្នា។

មាត្រា ​៥.

ត្រូវ​ចាត់​ទុក​ថា​ស្មន់​ បុរស​ និង​ស្ត្រី​ណា​ដែល​ជាប់​ចំណង​ជា​ញាតិ​លោហិត​ ឬ​ញាតិ​ពន្ធ​នឹង​គ្នា​ ហើយ​រួម​សេវនកិច្ច​ជាមួយ​គ្នា។

មាត្រា​ ៦.

ត្រូវ​ចាត់​ទុក​ថា​មាន​ពិរុទ្ធ​ក្នុង​​បទ​ស្មន់​៖

  • បុរស​ និង​ស្ត្រី​ដែល​ជាប់​ចំណង​ជា​ញាតិ​លោ​ហិត​ ឬ​ញាតិ​ពន្ធ​ក្នុង​ខ្សែ​ផ្ទាល់​គ្រប់​ថ្នាក់​ ទោះ​ចំណង​នោះ​មាន​ខាន់​ស្លា​ក្ដី​ ឥត​ខាន់​ស្លា​ក្ដី​ ឬ​ជា​សាច់​ចិញ្ចឹម​ក្ដី​ បាន​រួម​សេវនកិច្ច​ជា​មួយ​គ្នា។
  • បុរស​ និង​ស្ត្រី​ដែល​ជាប់​ចំណង​សាខា​ញាតិ​នឹង​គ្នា​ ទោះ​សាខា​ញាតិ​នោះ​មាន​​ខាន់​ស្លា​ក្ដី​ ឥត​ខាន់​ស្លា​ក្ដី​ ចិញ្ចឹម​ក្ដី​ រួម​ម្ដាយ​ក្ដី​​ រួម​ឪពុក​ក្ដី​ រួម​ម្ដាយ​​ឪពុក​ក្ដី​ ជា​ញាតិ​លោហិត​ក្ដី​ ឬ​ ជា​ញាតិ​ពន្ធ​ក្ដី​ រហូត​ដល់​ថ្នាក់​ទី​ ៣​ រាប់​ទាំង​ថ្នាក់​នេះ​​ ផង​បាន​រួម​សេវនកិច្ច​ជាមួយ​គ្នា។

មិន​ចាត់​ទុក​ថា​មាន​ពិរុទ្ធ​ពី​បទ​ស្មន់​ទេ​ ប្រសិន​បើ​សហព័ទ្ធ​ណា​ម្នាក់​ស្លាប់​ ហើយ​សហព័ទ្ធ​ដែល​នៅ​រស់​រួម​សេវនកិច្ច​ជាមួយ​សាខា​ញាតិ​ពន្ធ​ថ្នាក់​ទី​ ២​ ឬ​ថ្នាក់​ទី​ ៣។

មាត្រា​ ៧

ត្រូវ​ចាត់​ទុក​ថា​ផិត​​ គឺ​ការ​រួម​សេវនកិច្ច​រវាងបុរស​​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ពី​មុន​មិន​ទាន់ ​រលាយ​ជាមួយ​ស្ត្រី​ដទៃ​ក្រៅ​ពី​ប្រពន្ធ​របស់​ខ្លួន​ ឬ​ ការ​រួម​សេវនកិច្ច​រវាង​ស្ត្រី​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​មិន​ទាន់​រលាយ​ ជាមួយ​បុរស​ដទៃ​ក្រៅ​ពី​ប្ដី​របស់​ខ្លួន។

ត្រូវ​ចាត់​ទុក​ថា​មាន​ពិរុទ្ធ​ក្នុង​បទ​ផិត៖

  • បុរស​ណា​ ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ពី​មុន​មិន​ទាន់​រលាយ​ ហើយ​ទៅ​រួម​សេវនកិច្ច​ជាមួយ​ស្ត្រី​ផ្សេង​ទៀត។
  • ស្ត្រី​ណា​ ដែល​មាន​​ចំណង​អាពាហ៍ពិពាហ៍​ពី​មុន​មិន​ទាន់​​​រលាយ​ ហើយ​ទៅ​រួម​សេវនកិច្ច​ជាមួយ​បុរស​ដទៃ​ទៀត។

មាត្រា​ ៨​.

ក្នុង​ករណី​ដែល​មាន​ចែង​ក្នុង​មាត្រា​ ៧​ ខាង​លើ​ ព្រះ​រាជ​អាជ្ញា​អាច​សម្រេច​មិន​ធ្វើ​បណ្ដឹង​អាជ្ញា​បាន​​ ប្រសិន​បើ​មាន​បណ្ដឹង​របស់​សហព័ន្ធ​ណា​មួយ​ស្នើ​សុំ​កុំ​ឲ្យ​ចោទ​ប្រកាន់។

ជំពូក​ទី ​៣
ទោស​ប្បញ្ញត្តិ

មាត្រា​ ៩.​

ជន​ណា​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​ ៤​ នៃ​ច្បាប់​នេះ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​៦​ (ប្រាំ​មួយ)​ ខែ​ ដល់​ ១​ (មួយ)​ឆ្នាំ​ និង​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​​ ២០០.០០០​ (ពីរ​រយ​ពាន់) ​រៀល​ ដល់​ ១.០០០.០០០ (មួយ​លាន) រៀល​ ឬ​ ផ្ដន្ទាទោស​ណា​មួយ​នៃ​ទោស​ទាំង​ពីរ។

មាត្រា​ ១០.

ជន​ណា​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​​ ៦​ និង​មាត្រា​ ៧​ នៃ​ច្បាប់​នេះ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ (មួយ)​ ខែ​ ដល់​ ១​ (មួយ)​​ ឆ្នាំ​​ និង​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ ២០០.០០០​ (ពីរ​រយ​ពាន់)​ រៀល​​ ដល់​ ១.០០០.០០០ ​(មួយ​លាន)​ រៀល​ ឬ ​ផ្ដន្ទាទោស​ណា​មួយ​នៃ​ទោស​ទាំង​ពីរ។

ជំពូក​ទី​៤
អវសាន​ប្បញ្ញត្តិ

មាត្រា​ ១១.​

ច្បាប់​នេះ​ ពុំ​មាន​អានុភាព​ប្រតិសកម្ម​ឡើយ។

មាត្រា​ ១២.​

បទប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​ច្បាប់​នេះ​ ត្រូវ​ទុក​ជា​និរាករណ៍។


Read more!

2 comments:

Anonymous said...

I do not know if it's just me or if perhaps everyone else experiencing issues with your site. It appears as though some of the written text within your content are running off the screen. Can somebody else please comment and let me know if this is happening to them as well? This may be a issue with my web browser because I've had this happen before.
Kudos

my web blog vakantiehuis frankrijk

Anonymous said...

Undeniably believe that which you stated. Your favourite justification seemed to be on the internet the simplest factor to be aware of.

I say to you, I certainly get irked at the same time as people think
about issues that they just don't recognize about. You managed to hit the nail upon the top as well as outlined out the whole thing with no need side effect , other folks could take a signal. Will probably be again to get more. Thank you

Feel free to surf to my blog; vakantiehuisjes frankrijk


Post a Comment

.0.

.0.

Blog Archive

 

we are khmer buriram

Khmer Mystery - Funan (The Lost City) part 1

Cambodian Genocide - Pol Pot and the Khmer Rouge

I knew Pol Pot- 28 Jan 08- Part 2