Wednesday, July 29

ខេមបូឌា អង្គរ អ៊ែរ៍, មោទនភាព​នៃ​អាកាសចរ​ជាតិ (?)

ខេមបូឌា អង្គរ អ៊ែរ៍, មោទនភាព​នៃ​អាកាសចរ​ជាតិ (?)

ថ្ងៃ​នេះ ២៧ កក្កដា ២០០៩, សម្រាប់​រដ្ឋាភិបាល​ខ្មែរ គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​ដ៏​មហិមា​ និង​ជា​ជោគជ័យ​សំបើម​ណាស់​ដែល​នៅ​ទី​បំផុត​ស្រុក​ខ្មែរ​មាន​អាកាសចរ​ជាតិ​ តំណាង​ឲ្យ​ប្រទេស​ជា​អតីត​ចក្រភព​មួយ។

បើ​ស្ដាប់​ទៅ ខេមបូឌា អង្គរ អ៊ែរ៍ (Cambodia Angkok Air) ប្រហែល​ជា​ពីរោះ​ណាស់ នៅ​ខណៈ​ដែល​ប្រទេស​នេះ​ល្បី​ណាស់​ពី​រឿង​អង្គរ ទៅ​ណា​មក​ណា ក៏ «អង្គរ»។ ពិត​មែន​ហើយ «អង្គរ» គឺ​ជា​មោទនភាព​នៃ​ជាតិ​ខ្មែរ ជៀស​មិន​ផុត។ សម្រាប់ ខេមបូឌា អង្គរ អ៊ែរ៍ តើ​នេះ​ជា​មោទនភាព​នៃ​អាកាសចរ​ជាតិ​មួយ​ពិត​ប្រាកដ​ឬ?

សាវតារ​នៃ ខេមបូឌា អង្គរ អ៊ែរ៍ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ភាគហ៊ុន​ពាក់​កណ្ដាល​ម្នាក់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជា​បង​ប្អូន​ម៉ឺន​ឆ្នាំ វៀតណាម ឡើយ។ ខេមបូឌា អង្គរ អ៊ែរ៍ មិន​បាន​បង្ហាញ​សម្ដែង​ឲ្យ​អស់​ឆន្ទៈ​របស់​ខ្លួន​ចំពោះ​ប្រជាជាតិ​ខ្មែរ​ជាង ​១៤​លាន​នាក់ អំពី​អ្វី​ដែល​ខ្លួន​អះអាង​ថា​ជា​មោទនភាព​កម្ពុជា ជាមួយ​នឹង​កំណើត​របស់​ខ្លួន​ស្រេច​ទៅ​ហើយ។

វា​ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​ និង​ខ្មាស់​អៀន​ណាស់ ដែល​កម្ពុជា មក​ដល់​ពេល​នេះ មិន​មាន​សមត្ថភាព​ខ្លួន​ឯង​ពិត​ប្រាកដ​បង្កើត​អាកាសចរ​ជាតិ​១០០​ភាគរយ ដោយ​មាន​ដោត​ទង់​អង្គរ​បី​ព័ណ៌​នៅ​លើ​នោះ។

នៅ​ពេល​ដែល​សាក​ល្បង​ពិនិត្យ​មើល​គេហទំព័រ ខេមបូឌា អង្គរ អ៊ែរ៍ (www.cambodiaangkorair.com) មិន​ឃើញ​មាន​ភាសា​ខ្មែរ​ទេ ផ្ទុយ​មក​វិញ​បែរ​ជា​មាន​ភាសា​វៀតណាម រួម​ទាំង​ ចរឹតភាព​ជា​វៀតណាម​ច្រើន​ផ្សេង​ទៀត ទាំង​ពីរ​ការ​​កក់​ទិញ​សំបុត្រ​យន្តហោះ ផ្លូវ​ហោះ​ហើរ​ជា​ដើម! តើ ខេមបូឌា អង្គរ អ៊ែរ៍ ជា​កូន​ជីង​មួយ​នៃ​ អាកាសចរ​វៀតណាម (Vietnam Airlines)? នេះ​ឬ​ជា​មោទនភាព​នៃ ខេមបូឌា អង្គរ អ៊ែរ៍?

យើង​សូម​សរសើរ និង​លើក​ទឹក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​មាន​ អាកាសចរ​ជាតិ​ឡើង​វិញ​នេះ​ណាស់ ក៏​ប៉ុន្តែ​សម្រាប់ ខេមបូឌា អង្គរ អ៊ែរ៍, មោនទនភាព​នៃ​អាកាសចរ​ជាតិ​ប្រហែល​ជា​កំពុង​ស្ថិត​ក្នុង​ភាព​ពិចារណា​នៅ​ឡើយ។

យើង​សូម​ជូន​ពរ​ឲ្យ ខេមបូឌា អង្គរ អ៊ែរ៍ ដំណើរ​ការ​ប្រកប​ដោយ​សុខ​សុវត្ថិភាព និង​មាន​ប្រជាប្រិយភាព​ទាំង​សម្រាប់​ជនជាតិ​ខ្មែរ និង​ជន​បរទេស គ្រប់​រូប​ដែល​ធ្វើ​ដំណើរ​តាម​អាកាសចរ​ជាតិ​ខ្មែរ​ថ្មី​នេះ!

ជយោ! ខេមបូឌា អង្គរ អ៊ែរ៍!

សម្រាប់​វេបសៃត៍ ខេមបូឌា អង្គរ អ៊ែរ៍ មិន​មាន​ទេ​លក្ខណៈ និង​ភាសា​ខ្មែរ តែ​វៀតណាម

Read more!

0 comments:


Post a Comment

.0.

.0.

Blog Archive

 

we are khmer buriram

Khmer Mystery - Funan (The Lost City) part 1

Cambodian Genocide - Pol Pot and the Khmer Rouge

I knew Pol Pot- 28 Jan 08- Part 2