Wednesday, July 29

សៀម​បញ្ជូន​រថក្រោះ និង​កងទ័ព​បន្ថែម​ដាក់​នៅ​មុខ​ច្រកតាផា

សៀម​បញ្ជូន​រថក្រោះ និង​កងទ័ព​បន្ថែម​ដាក់​នៅ​មុខ​ច្រកតាផា

ស្ថាន​ការណ៍​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-សៀម កំពុង​តែ​មាន​ការ​ប្រុង​ជើង​ការ​រៀង​ៗ​ខ្លួន រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ខណៈ​ពេល​ដែល​សៀម​​ បាន​បញ្ជូន​រថក្រោះ ​និង​កងទ័ព​របស់​ខ្លួន​បន្ថែម​ទៀត មក​ដាក់​ពង្រាយ ​និង​ចល័ត​ទ័ព​តាម​បណ្ដោយ​ព្រំដែន ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ ។

បើ​តាម​សេចក្តី​រាយការណ៍​ពី​មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​រូប​បាន​ឲ្យ​ ដឹង​ថា សៀម​បាន​បញ្ជូន​កងទ័ព និង​រថក្រោះ​រួម​ទាំង​សព្វាវុធ​ មក​ដាក់​នៅ​មុខ​តំបន់​ច្រក​ តា​ផាវ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៩ ដែល​ច្រក​តា​ផាវ នេះ មាន​ចម្ងាយ​ប្រមាណ​ជាង ​៥​គីឡូម៉ែត្រ ពី​ប្រាសាទ​ព្រះវិហារ ។

មន្ត្រី​យោធា​ដដែល​បាន​បន្ត​ថា កង​ទ័ព​ និង​រថក្រោះ​សៀម ដែល​បញ្ជូន​មក​ដាក់​បន្ថែម ​នៅ​ក្បែរ​ច្រកតា​ផាវ គឺ​មាន​ចម្ងាយ​ជាង​៥០​ម៉ែត្រ ពី​ច្រក​តា​ផាវ ។ ក៏​ប៉ុន្តែ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​ ២២​ ខែ ​កក្កដា កងទ័ព​សៀម​និង​រថក្រោះ ដែល​បាន​បញ្ជូន​មក​ចំណុច​ច្រក​តា​ផាវ​មិន​ហ៊ាន​រុល​ចូល​មក​ក្នុង​ទឹក​ដី​ ខ្មែរ​ទេ។បន្ទាប់​ពី​សៀម​បាន​បញ្ជូន​ទ័ព និង​រថក្រោះ​មក​ក្បែរ​ច្រក​តា​ផាវ កងទ័ព​កម្ពុជា​បាន​ត្រៀម​ទប់​ទល់​និង​ប្រុង​ជើង​ការ ដើម្បី​ស្វ័យ​ការពារ​បូរណភាព​ទឹក​ដី​ជាមួយ​ប្រទេស​ឈ្លាន​ពាន ។

លោក​ឧត្ដម​សេនីយ៍ ជា តារា មេបញ្ជាការ​សមរភូមិ​មុខ​ប្រចាំ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​មិន​អាច​សុំ​ការ ​អត្ថាធិប្បាយ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល ។ រីឯ​លោក​ឧត្ដមសេនីយ៍ ស្រី ឌឹក មេបញ្ជាការ​កងពល​អន្តរាគមន៍​លេខ​៣ ប្រចាំ​ការ​នៅ​ប្រាសាទ​ព្រះវិហារ​ក៏​ពុំ​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​លើក​ទូរស័ព្ទ ។

ចំណែក​លោក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ក៏​ពុំ​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ ៕

Read more!

0 comments:


Post a Comment

.0.

.0.

Blog Archive

 

we are khmer buriram

Khmer Mystery - Funan (The Lost City) part 1

Cambodian Genocide - Pol Pot and the Khmer Rouge

I knew Pol Pot- 28 Jan 08- Part 2