Sunday, September 7

ពិធី​ផ្សព្វផ្សាយ​ទិនានុប្បវត្តិ​ ឧត្ដម​សិក្សា​នៅ​ភ្នំពេញ​ ឆ្នាំ​២០០៧


រាជធានី​ភ្នំពេញ​ ៖​ ទី​ភ្នាក់ងារ​ឧត្ដម​សិក្សា​នៃ​ប្រទេស​ប្រើ​ភាសា​បារាំង​ (AUF)​ សភា​ពាណិជ្ជកម្ម​បារាំង​ -​ កម្ពុជា​ (CCFC)​ រួម​ជា​មួយ​នឹង​ផ្នែក​សហប្រតិបត្តិការ​បារាំង ​របស់​មហាវិទ្យាល័យ​សេដ្ឋកិច្ច ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​មាន​កិត្តិយស​ នឹង​បង្ហាញ​ជូន​នូវ​សៀវភៅ​មគ្គុទេសក៍​សាកល​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ​ ឆ្នាំ​២០០៧​ ដែល​ជា​ស្នាដៃ​លើក​ទី​មួយ​ ដំបូង​បំផុត​នៅ​កម្ពុជា​ ។​ ទិនានុប្បវត្តិ​មគ្គទេសក៍​សាកល​វិទ្យាល័យ​ដែល​ពុំ​ដែល​មាន​នៅ​កម្ពុជា​នេះ​ នឹង​នាំ​មក​នូវ​កម្មវិធី​បណ្ដុះបណ្ដាល​ថ្នាក់​ឧត្ដម​សិក្សា​នានា​ទីក្រុង​ ភ្នំពេញ​ ដោយ​ក្នុង​នោះ​មាន​ទាំង​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ​ និង​ឯកជន​ ។

ស្នាដៃ​នេះ​ពិត​ជា​មាន​ប្រយោជន៍​ ឆ្លើយ​តប​នឹង​សេចក្ដី​ត្រូវ​ការ​របស់​សិស្ស​ និង​និស្សិត​ ព្រមទាំង​និយោជក​ទាំងឡាយ​ដែល​ចង់​ស្វែង​រក​ព័ត៌មាន​លំអិត​ទាក់ទង​ដល់​ ប្រព័ន្ធ​នៃ​ការ​អប់រំ​បណ្ដុះបណ្ដាល​ និង​ប្រភេទ​សញ្ញាប័ត្រ​នានា​នៅ​កម្ពុជា​ ។​ ទិនានុប្បវត្តិ​នេះ​នឹង​បង្ហាញ​ជូន​នូវ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ​ និង​ឯកជន​ចំនួន​២៩​ ដែល​កំពុង​មាន​វត្តមាន​នៅ​រាជធានី​ភ្នំពេញ​ ។​ ទិនានុប្បវត្តិ​មួយ​ក្បាល​នេះ​តំណាង​អោយ​និស្សិត​ចំនួន​៧៦.៦០០​នាក់​ និង​ប្រភេទ​សញ្ញាប័ត្រ​ចំនួន​៤២៨​ ប្រភេទ​នៅ​កម្ពុជា​ ។

ទិនានុប្បវត្តិ​នេះ​ធ្វើ​ឡើង​ជា​ពីរ​ភាសា​បារាំង​ -​ អង់គ្លេស​ ដែល​ចែក​ចេញ​ជា​ពីរ​ផ្នែក​ ៖

-​ តារាង​ព័ត៌មាន​ស្ដី​ពី​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​នីមួយៗ​ ។
-​ បញ្ជី​រាយ​នាម​កម្រិត​សញ្ញាប័ត្រ​តាម​ជំនាញ​នីមួយៗ​ ។
កម្រិត​សញ្ញាប័ត្រ​ដែល​បាន​ដកស្រង់​មក​បង្ហាញ​ ត្រូវ​បាន​បែងចែក​ជា​៨​ផ្នែក​ ៖
-​ វិទ្យាសាស្ត្រ​សង្គម​ ៖​ សេដ្ឋកិច្ច​ គ្រប់គ្រង​ នីតិសាស្ត្រ​ រដ្ឋបាល​ ។
-​ មនុស្ស​សាស្ត្រ​ ៖ ​ ប្រវត្តិសាស្ត្រ​ បុរាណ​វិទ្យា​ ចិត្តវិទ្យា​ សង្គមវិទ្យា​ នគរ​រូបនីយវិទ្យា​ ស្ថាបត្យកម្ម​ ភាសាវិទ្យា​ ទំនាក់ទំនង​ ព័ត៌មាន​ និង​ទេសចរណ៍​ ។
-​ សិល្បៈ​ ៖​ សិល្បៈ​ ប្លាស្ទិក​ តូរ្យ​តន្ត្រី​ និង​វិចិត្រ​សិល្បៈ
-​ ភាសា​ និង​អក្សរសាស្ត្រ​ ៖​ ខ្មែរ​ បារាំង​ អង់គ្លេស​ ជប៉ុន​ ។
-​ វិទ្យាសាស្ត្រ​អប់រំ​ ៖​ គរុកោសល្យ
-​ វិទ្យាសាស្ត្រ​សុខាភិបាល​ ៖​ វេជ្ជសាស្ត្រ​ទូទៅ​ វេជ្ជសាស្ត្រ​រោគ​កុមារ​ ទន្តសាស្ត្រ​ ចក្ខុ​សាស្ត្រ​ ឱសថសាស្ត្រ​ ជំនាញ​ថែទាំ​វេជ្ជសាស្ត្រ....​ ។ល។
-​ វិទ្យាសាស្ត្រ​វិស្វករ​ ៖​ រូបវិទ្យា​ គីមីវិទ្យា​ ទេពកោសល្យ​ខាង​ចំណីអាហារ​ កសិ​ចំណីអាហារ​ ព័ត៌មាន​វិទ្យា​ គណិតវិទ្យា...។ល។
-​ កសិកម្ម​ ៖​ រៀបចំ​ដែនដី​ កសិវិទ្យា​ កសិ​សេដ្ឋសាស្ត្រ​ កសិឧស្សាហកម្ម...។ល។

ទិន្នន័យ​ទាំងឡាយ​ក្នុង​ទិនានុប្បវត្តិ​នេះ​ត្រូវ​បាន​ប្រមូល​ និង​ចងក្រង​ឡើង​ក្នុង​អំឡុង​ពី​ខែ​កុម្ភៈ​ ដល់​ខែ​ឧសភា​ ឆ្នាំ​២០០៧​ ក្រោម​ស្នាដៃ​របស់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​លីយ៉ុង​២​ របស់​ប្រទេស​បារាំង​ ដែល​បោះ​ទីតាំង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​ភ្នំពេញ​ ។

នា​ថ្ងៃ​អង្គារ​ ទី​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៧​ ខាងមុខ​នេះ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នឹង​មាន​រៀបចំ​ពិធី​ដាក់​បង្ហាញ​ទិនានុប្បវត្តិ​មគ្គទេសក៍​ឧត្ដម​សិក្សា​ ឆ្នាំ​២០០៧​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ លោក​ពិត ចំណាន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ព្រមទាំង​លោក​ ហ្សង់ ហ្រ្វង់ស័រ - ដេម៉ាឌ្សែរ​ ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​បារាំង​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​ ។​ នៅ​ក្នុង​ឱកាស​នោះ​ នឹង​មាន​ការ​ចែក​ជូន​ទិនានុប្បវត្តិ​ចំនួន​១​ច្បាប់​ ដល់​អ្នក​ដែល​បាន​អញ្ជើញ​ចូលរួម​ ហើយ​លើស​ពី​នេះ​ សៀវភៅ​នេះ​ក៏​អាច​ត្រូវ​បាន​ដាក់​ជូន​ជាវ​ក្នុង​តម្លៃ​២​ដុល្លារ​ផង​ដែរ​ ៕

Read more!

0 comments:


Post a Comment

.0.

.0.

 

we are khmer buriram

Khmer Mystery - Funan (The Lost City) part 1

Cambodian Genocide - Pol Pot and the Khmer Rouge

I knew Pol Pot- 28 Jan 08- Part 2