ការងារ
អារម្ភកថា
តាមការស្រាវជ្រាវប្រវត្តិសាស្ត្រច្បាប់ការងារនៃប្រទេសកម្ពុជាយើងបានវិវត្តន៍ជា ៥ដំណាក់កាលគឺ៖
១. ដំណាក់កាលមុនបានទទួលឯករាជ្យ
-មានការអនុវត្តវិធានការណ៍សង្គមកិច្ច ដើម្បីលុបបំបាត់ជាលំដាប់នូវទាសភាពតាមបញ្ញតិចុះ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៨៩៨ ដែលបានប្រកាសថាទាសករទាំងអស់ត្រូវមានសេរីភាពឡើងវិញ។
-ការបង្កើតអោយមានជាលើកតំបូង នូវវិធានគតិយុត្តសំរាប់អនុវត្តក្នុងទំនាក់ទំនងរវាង និយោជក និងកម្មករនិយោជិត ច្បាប់រដ្ឋប្បវេណីដែលបានប្រកាសផ្សាយឆ្នាំ១៩២០បានភ្ជាប់ កិច្ចសន្យាការងារទៅ នឹងការជួលមនុស្សអោយធ្វើការ។
បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៤ (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៨) ផ្នែកទី ១
បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៤ (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៨) ផ្នែកទី ១ |
បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង
រាស្ត្រ អាណត្តិទី៤ (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៨) ផ្នែកទី ២
បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៤ (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៨) ផ្នែកទី ២ |
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ |
ច្បាប់ស្ដីពីឯកពន្ធភាព
- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល កម្ពុជា
ប្រកាសឲ្យប្រើ
ច្បាប់ស្ដីពី ឯកពន្ធភាព ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី ៣ និងដែលព្រឹទ្ធសភា បានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ ហើយដែលមានសេចក្ដីទាំងស្រុង ដូចតទៅនេះ៖
ច្បាប់ស្ដីពីឯកពន្ធភាព
មាត្រា ១.
ច្បាប់នេះមានគោលបំណងការពារសេចក្ដីថ្លៃថ្នូរ និងពង្រឹងសុខដុមរមនា សុភមង្គលក្នុងគ្រួសារ និងការគោរពសិទ្ធិគ្នាទៅវិញទៅមករវាងប្ដីនិងប្រពន្ធ ស្របតាមមាត្រា ៤៥ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយបំពេញបន្ថែមលើបទដ្ឋានគតិយុត្តិជាធរមាន។
មាត្រា ២.
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានចំណងអាពាហ៍ពិពាហ៍ ត្រូវគោរពគោលការណ៍ឯកពន្ធភាពដោយស្ម័គ្រចិត្ត ប្ដីមួយប្រពន្ធមួយ ដោយមានចុះបញ្ជីអាពាហ៍ពិពាហ៍ចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ស្របតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ។
និយមន័យ ពិរុទ្ធភាព និងនីតិវិធី
មាត្រា ៣.
ឯកពន្ធភាពជាចំណងអាពាហ៍ពិពាហ៍ ដែលបុរសមានប្រពន្ធតែមួយ ឯស្ត្រីមានប្ដីតែមួយ។ ដែលហៅថាចំណងអាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាដ៏ឧឡារឹកមួយធ្វើឡើងដោយបុរសម្នាក់ និងស្ត្រីម្នាក់ ដែលប្ដេជ្ញាថារួមសមគ្គសង្វាសជាមួយគ្នាតាមបញ្ញត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន។
ចំណងអាពាហ៍ពិពាហ៍ត្រូវរលាយក្នុងករណីណាមួយដូចខាងក្រោម៖
- សហព័ទ្ធណាមួយស្លាប់។
- មានសេចក្ដីសម្រេចរំលាយចំណងអាពាហ៍ពិពាហ៍ជាស្ថាពររបស់តុលាការ។
- សហព័ទ្ធណាម្នាក់បាត់ខ្លួនហួសពីមួយឆ្នាំដោយគ្មានដំណឹងអ្វីសោះ មិនដឹងថាស្លាប់ ឬរស់។
មាត្រា ៤.
ទ្វេពន្ធភាពជាចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធពីរ ឯស្ត្រីមានប្ដីពីរ។
ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទទ្វេពន្ធភាព បុរស ឬស្ត្រីណាដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត។
អ្នកសមគំនិតត្រូវមានទោសដូចគ្នា។
មាត្រា ៥.
ត្រូវចាត់ទុកថាស្មន់ បុរស និងស្ត្រីណាដែលជាប់ចំណងជាញាតិលោហិត ឬញាតិពន្ធនឹងគ្នា ហើយរួមសេវនកិច្ចជាមួយគ្នា។
មាត្រា ៦.
ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទស្មន់៖
- បុរស និងស្ត្រីដែលជាប់ចំណងជាញាតិលោហិត ឬញាតិពន្ធក្នុងខ្សែផ្ទាល់គ្រប់ថ្នាក់ ទោះចំណងនោះមានខាន់ស្លាក្ដី ឥតខាន់ស្លាក្ដី ឬជាសាច់ចិញ្ចឹមក្ដី បានរួមសេវនកិច្ចជាមួយគ្នា។
- បុរស និងស្ត្រីដែលជាប់ចំណងសាខាញាតិនឹងគ្នា ទោះសាខាញាតិនោះមានខាន់ស្លាក្ដី ឥតខាន់ស្លាក្ដី ចិញ្ចឹមក្ដី រួមម្ដាយក្ដី រួមឪពុកក្ដី រួមម្ដាយឪពុកក្ដី ជាញាតិលោហិតក្ដី ឬ ជាញាតិពន្ធក្ដី រហូតដល់ថ្នាក់ទី ៣ រាប់ទាំងថ្នាក់នេះ ផងបានរួមសេវនកិច្ចជាមួយគ្នា។
មិនចាត់ទុកថាមានពិរុទ្ធពីបទស្មន់ទេ ប្រសិនបើសហព័ទ្ធណាម្នាក់ស្លាប់ ហើយសហព័ទ្ធដែលនៅរស់រួមសេវនកិច្ចជាមួយសាខាញាតិពន្ធថ្នាក់ទី ២ ឬថ្នាក់ទី ៣។
មាត្រា ៧
ត្រូវចាត់ទុកថាផិត គឺការរួមសេវនកិច្ចរវាងបុរសដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់ រលាយជាមួយស្ត្រីដទៃក្រៅពីប្រពន្ធរបស់ខ្លួន ឬ ការរួមសេវនកិច្ចរវាងស្ត្រីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយ ជាមួយបុរសដទៃក្រៅពីប្ដីរបស់ខ្លួន។
ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទផិត៖
- បុរសណា ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយស្ត្រីផ្សេងទៀត។
- ស្ត្រីណា ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយបុរសដទៃទៀត។
មាត្រា ៨.
ក្នុងករណីដែលមានចែងក្នុងមាត្រា ៧ ខាងលើ ព្រះរាជអាជ្ញាអាចសម្រេចមិនធ្វើបណ្ដឹងអាជ្ញាបាន ប្រសិនបើមានបណ្ដឹងរបស់សហព័ន្ធណាមួយស្នើសុំកុំឲ្យចោទប្រកាន់។
មាត្រា ៩.
ជនណាប្រព្រឹត្តល្មើសនឹងមាត្រា ៤ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ១ (មួយ)ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬ ផ្ដន្ទាទោសណាមួយនៃទោសទាំងពីរ។
មាត្រា ១០.
ជនណាប្រព្រឹត្តល្មើសនឹងមាត្រា ៦ និងមាត្រា ៧ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬ ផ្ដន្ទាទោសណាមួយនៃទោសទាំងពីរ។
មាត្រា ១១.
ច្បាប់នេះ ពុំមានអានុភាពប្រតិសកម្មឡើយ។
មាត្រា ១២.
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។
2 comments:
I do not know if it's just me or if perhaps everyone else experiencing issues with your site. It appears as though some of the written text within your content are running off the screen. Can somebody else please comment and let me know if this is happening to them as well? This may be a issue with my web browser because I've had this happen before.
Kudos
my web blog vakantiehuis frankrijk
Undeniably believe that which you stated. Your favourite justification seemed to be on the internet the simplest factor to be aware of.
I say to you, I certainly get irked at the same time as people think
about issues that they just don't recognize about. You managed to hit the nail upon the top as well as outlined out the whole thing with no need side effect , other folks could take a signal. Will probably be again to get more. Thank you
Feel free to surf to my blog; vakantiehuisjes frankrijk
Post a Comment