អ្នករៀនដើម្បីជាតិ | ||
ហៃកុមារា | ចូរខំនាំគ្នា | រៀនអក្សរសាស្រ្ត |
ចូរកុំរត់លេង | ត្រូវនឹកអៀនខ្មាស | ហាត់អានឲ្យច្បាស់ |
| សរសេរឲ្យត្រូវ ។ |
|
រៀនសូត្រឲ្យចេះ | អស់អាថ៌ចំណេះ | កុំឲ្យសត្រូវ |
ញាំញីលើក្បាល | ចិរកាលតទៅ | នាំឲ្យអាស្រូវ |
| ថោកដល់ជាតិទៀត ។ |
|
រដ្ឋខ្មែរតូចណាស់ | ចូរប្រែក្រឡាស់ | រិះរេរកស្នៀត |
កុំនៅឡែឡ | ខាតពេលបង់សៀត | នាងអើយខំឆ្លៀត |
| ទាន់នាងនៅក្មេង ។ |
|
ចូរនាងជឿថា | រដ្ឋនឹងថ្លៃថ្លា | ដោយសារនាងឯង |
ដែលខំស្វាធ្យា | ដើម្បីចាត់ចែង | តាំងផ្ទះសម្បែង |
| ឲ្យល្អដូចគេ ។ |
|
ន. មោ . ក.ខ | ហាត់អានឲ្យល្អ | កុំនៅទំនេរ |
ដីសខ្មៅដៃ | ព្យាយាមសរសេរ | កុំចាំគ្រូជេរ |
| រៀនសោះគេថា ។ |
|
កុំដូចមនុស្សខ្វាក់ | តាមកែគេញាក់ | ឆ្វេងស្ដាំតាមការ |
ពួកជនបែបនេះ | មានក្នុងតម្រា | ថានាំអាត្មា |
| ទៅរកក្ដីទុក្ខ ។ |
|
១.២៣.៤ | បូកសងតាមក្បួន | គុណចែកតាមមុខ |
កុំធ្វេសប្រហែល | ខំឡើងគ្រប់ស្រុក | ទើបរដ្ឋបានសុខ |
| រស់រានក្សេមក្សាន្ត ។ |
|
អនាគតគឺអ្នក | ដូច្នេះត្រូវស្មគ្រ | កុំទំរន់ប្រាណ |
នឿយហត់កុំត្អូញ | យកចេះឲ្យបាន | ខ្លួននាងថ្កើងថ្កាន |
| ពីព្រោះនឿយមុន ។ |
|
ខំគូរសំគូរ | អស់ទាំងគំនូរ | ធ្ងន់ស្រាលខំពុន |
ចំណេះនេះហើយ | ដែលនាំនូវគុណ | បុណ្យសក្តិទ្រព្យធន |
| ដល់ជាតិដល់អ្នក ។ |
|
ជំនួញជួញប្រែ | ជាតិគេធ្វើតែ | បន្លំលួចលាក់ |
បិទភ្នែកខ្មែរស៊ី | ព្រោះជាតិខ្មែរខ្វាក់ | នាងអើយគួរភ្ញាក់ |
| ខំរុលទៅមុខ ។ |
|
រៀនដើម្បីអ្វី | ដើម្បីទឹកដី | ចូរចងចាំទុក |
រដ្ឋកម្ពុជា | កេរិ៍ម៉ែឪពុក | សាងបានជាស្រុក |
| ដោយសារសាច់ឈាម ។ |
|
បើជាតិត្រូវការ | នាងកុំសាវ៉ា | ថយក្រោយទីមទាម |
ស្ទុះស្មគ្របំរើ | ឲ្យទាន់ពេលភ្លាម | នោះទើបបដល់ពាម |
| គឺសុខសប្បាយ ។ |
|
ទោះរស់ទោះស្លាប់ | ស្រីប្រុសប្រញ៉ាប់ | ត្រូវបូជាកាយ |
ដល់មាតុភូមិ | កុំបីនឿយណាយ | ជីវិតកុំស្ដាយ |
| ស្ដាយត្រង់តែជាតិ ។ |
|
បើសត្រូវជិះជាន់ | ព្រួតតកុំគ្រាន់ | វាយវាឲ្យឃ្លាត |
កុំដេកផ្សងព្រេង | ត្រូវវាយឲ្យព្រាត់ | វាយឲ្យខ្ទាយខ្ទាត់ |
| ចាកពីទឹកដី ។ |
|
ត្រូវប្ដូរជីវិត | ស្លាប់រស់កុំគិត | ណានាងប្រុសស្រី |
រស់នៅខ្ញុំគេ | មិនប្រសើរអី | ស្លាប់ព្រោះបូរី |
| ជយោស្លាប់ចុះ ។ |
|
បើនាងបណ្ដោយ | ដល់ទៅថ្ងៃក្រោយ | គ្មានបញ្ញាឆ្លុះ |
ព្រោះខ្ជិលពុំរៀន | គំនិតតុញតុះ | ដល់ដឹងថាខុស |
| ចាស់ជ្រុលទៅហើយ ។ |
|
ពេលកន្លងទៅ | អ្នកនាងស្រែហៅ | ពុំវិលវិញឡើយ |
នៅកមេងត្រូវប្រឹង | កុំធ្វើព្រងើយ | នែអ្នកនាងអើយ |
| មកទៅ ! មកទៅ ! ។ |
|
មកទៅសាលា | នាងកណ្ដៀតក្ដារ | ក្រាបលាម៉ែឪ |
បបួលមិត្តភក្តិ | កុំគិតកាក់នៅ | ខំរៀនណាពៅ |
| អ្នកនាងកូនខ្មែរ ។ |
|
ម៉ែឪសប្បាយ | ចិត្តលោកខ្វល់ខ្វាយ | ខិតខំធ្វើស្រែ |
នាងសង្វាតរៀន | ឲ្យបានពូកែ | កុំយំឡែឡែ |
| ខ្មាស់ជាតិជិតខាង ។ |
|
គុណគ្រូត្រូវស្គាល់ | យប់ថ្ងៃនាងគាល់ | ផ្ទិតផ្ទង់សំអាង |
គឺគ្រូនេះហើយ | ដែលជួយកសាង | វាសនាសំណាង |
| ឲ្យនាងរាល់គ្នា ។ |
|
ចូរនាងចងចាំ | អស់ទាំងបណ្ដាំ | ខាងលើនេះណា |
ព្រឹកស្អែកត្រៀមខ្លួន | ចេញចរយាត្រា | ឆ្ពោះទៅសាលា |
| ខំសិក្សាអឺយ ។ |
| ||
-កើតមកជាមនុស្ស | កុំរឹងកុំរូស | កុំធ្វើជនពាល |
កុំបោក កុំប្រាស | កុំឆ្កឹះកុំឆ្កៀល | កុំដើរតិះដៀល |
មិនធ្វើការងារ ។ | ||
-កើតមកជាមនុស្ស | កុំលង់កុំលុះ | អំពើពាលា |
កុំដើរលួចប្លន់ | នោះអន់គ្រប់គ្រា | ចាប់បានវេទនា |
ជាប់គុកច្រវាក់ ។ | ||
-កើតមកជាមនុស្ស | កុំមានចិត្តទ្រុស្ត | កុំដើរកាប់ចាក់ |
កុំធ្វើជាចោរ | សាមាន្យអបលក្ខណ៍ | គេបាត់លុយកាក់ |
គេជេរផ្ដាសា។ | ||
-កើតមកជាមនុស្ស | កុំគិតតែគូស | ផ្លូវខុសនោះណា |
លួច គោ គ្របី | ម្ខាស់គេឈឺផ្សា | កុំចិត្តឬស្យា |
ប្រហារគេឯង ។ | ||
-កើតមកជាមនុស្ស | កុំឲ្យពន្យុះ | កុំដើរលេងល្បែង |
កុំផឹកប៉ោឡែ | ដេកដួលគេសែង | គ្រួសារចំបែង |
ព្រោះក្រែងខ្លួនស្លាប់។ | ||
-កើតមកជាមនុស្ស | កុំដើរជជុះ | ឲ្យគេឈឺចាប់ |
កុំធ្វើអាក្រក់ | ថ្ងៃក្រោយគង់យ៉ាប់ | កុំអុជអាលប្រាប់ |
កើតរឿងឈ្លោះគ្នា ។ | ||
-កើតមកជាមនុស្ស | ចេះបែងចែកពុះ | គ្រប់ពេលវេលា |
ប្រព្រឹត្តតែល្អ | រួបរួមសាមគ្គឺ | នោះទើបយូរយា |
ស្គាល់ត្រើយ សុខសាន្ត ។ | ||
-កើតមកជាមនុស្ស | ដើរតាមគំនូស | ចាស់ ពី បុរាណ |
កាន់យកសីលទាន | ធម៌អាថ៌ជាប់ប្រាណ | ដើរតាមលំអាន |
ព្រះ ពុទ្ធប្រដៅ ។ |
ម៉ែ… | ||
-ម៉ែ !ម៉ែ !ម៉ែ ! | ពាក្យនេះ | សែនមានន័យ |
ព្រះគុណថ្លៃ | ច្រើនអនេក | ច្រើនប្រការ |
ជាម្លប់ពោធិ៍ | ម្លប់ជ្រៃ | ម្លប់សុខា |
ដល់បុត្រា | បុត្រី គ្មានអ្វីផ្ទឹម | |
-ម៉ែ!អ្នកឱ្យ | គ្រប់វេលា | ទោះថ្ងៃយប់ |
ឱ្យសព្វគ្រប់ | កូនចង់បាន | ទាំងញញឹម |
ទោះម៉ែអត់ | មិនឱ្យកូន | អស់សង្ឃឹម |
ម៉ែញញឹម | ប្រឹងរត់រក | មកឱ្យកូន ។ |
-ម៉ែប្រៀបដូច | ជាគ្រូពេទ្យ | ចាំរក្សា |
ពេលជីវ៉ា | មានជំងឺ | មិនស្រួលខ្លួន |
ម៉ែស្វះស្វែង | ទាំងយប់ថ្ងៃ | មើលថែកូន |
មិនគិតខ្លួន | ឱ្យតែកូន | ជាសះស្បើយ ។ |
-ម៉ែប្រៀបដូច | ធនាគារ | របស់កូន |
ពេលមាសស្ងួន | កូនត្រូវការ | ដកប្រាក់ហើយ |
ទោះម៉ែអត់ | មិនប្រកែក | ណាកូនអើយ |
ហុចដៃហើយ | ម៉ែបើកឱ្យ | តាមត្រូវការ ។ |
-ម៉ែអ្នកចង់ | ឃើញកូនថ្លៃ | មានក្តីសុខ |
ម៉ែរងទុក្ខ | ស្រក់ទឹកភ្នែក | ណាជីវ៉ា |
ពេលកូនស្ងួន | មានទុក្ខទោស | ដល់អត្មា |
ម៉ែខ្លោចផ្សា | ឱរ៉ាប្រេះ | ហួសពីកូន ។ |
ម៉ែចង់ឱ្យ | កូនស្ងួនម៉ែ | ជាមនុស្សល្អ |
ទោះមានក្រ | ស ខ្មៅ | ណាកូនស្ងួន |
បើសិនកូន | ធ្វើអាក្រក់ | នោះម៉ែកូន |
នេត្រាហូរ | ឥតមានស្បើយ | ល្ហើយឡើយណា។š•›››› |
សិល្បៈចម្រៀងចាប៉ីខ្មែរ | |
(បទពាក្យ ៨) | |
ដោយ មៀច ប៉ុណ្ណ | |
ឧបករណ៍តន្រីចាប៉ីដងវែង | បូកនឹងសំឡេងចម្រៀងប្រគំ |
សូរស័ព្ទកាព្យឃ្លោងពិរោះរងំ | បំពេអារម្មណ៍សក្តិសមស្រស់ស្រាយ ។ |
សិល្បករខ្មែរពូកែកំណាព្យ | ជួនជាប់ដរា បច្រៀង បរិយាយ |
ជារឿងកំប្លែងបានសើចសប្បាយ | ឆ្លងឆ្លើយដោះស្រាយល្បាយល្បងបញ្ញា ។ |
បើមានដៃគូរច្រើនច្រៀបង្អាប់ | សៀតស៊កសាស័ព្ទរ៉ាយរ៉ាប់វោហារ |
តបទៅតាមមកខោខំតវ៉ា | សំដីផ្លែផ្កាចំអន់ឡែបខាយ ។ |
រដូវទំនេររិះរេលំហែ | ពន្លឺព្រះខែចែងចាំងត្រសាយ |
អ្នកស្រុកអ្នកភូមិញាតិមិត្តជិតឆ្ងាយ | ហេតុចង់សប្បាយមូលមកជួបជុំ ។ |
វាតទីដំកង់កណ្ដាលទីធ្លា | យាយតាមីមាកំលោះក្រមុំ ។ |
ខ្លះឈរអង្គុយកន្លែងសមរម្យ | ចាំស្ដាប់ជិតជុំទ្រហឹងអឺងអាប់ ។ |
អ្នកច្រៀងតម្រូវទៅតាមបំណង | ស្នើរយោបល់ឆ្លងបំណងអ្នកស្ដាប់ |
ចង់ស្ដាប់ល្បែងល្បងឬចង់បង្អាប់ | ឬមួយចង់ ស្ដាប់ ស័ព្ទរឿងបុរាណ |
ព្រលប់ផ្កាយព្រាតអាធ្រាត្រផ្កាយជុំ | សំឡេងរងំចាប៉ីចំណាន |
បើកបទបង្គំតាមដោយដើមដាន | គោរព សន្ដានមីងមាយាយតា ។ |
ចាប់ចូលសាច់រឿងបុរាណកវី | សូរស័ព្ទចាប៉ីផ្សំនឹងវាចា |
បន្លឺចម្រៀងក្រអួនវោហារ | ថ្ងូចថ្ងូរវាចាពិរោះជាប់ចិត្ត ។ |
ត្រង់ឆាកព្រាត់ប្រាសនិរាសគូគាប់ | អ្នកស្ដាប់ស្រពាប់ស្រពោនអាណិត |
ដល់តួរងគ្រោះបែកបាក់ | ស្នេហ៍ស្និទ្ធត្រូវយក្សបង្ខិតបង្ខំទៅឆ្ងាយ ។ |
ស្រីៗអ្នកស្ដាប់ដែលមានចិត្តទន់ | ឃើញតួទារុណឈឺចាចាប់ចិត្តកាយសម្រក់ |
ទឹកភ្នែកយំយែកសោកស្ដាយ | ស្រណោះអាល័យតួអង្គតួឯក ។ |
លុះដល់ឆាកប្រយុទ្ធជៀងជាក់ | ក្សត្រានិងយក្សខ្លាំងក្លាអនេក |
ពលយក្សក្រៃក្រាស់ធំៗចម្លែក | ងងឹតពេញមេឃបាំងសែងសុរិយា ។ |
កងទ័ពក្រុងមារកត់ត្រាមិន | បាន មិនមែនវាល់ឡានដូចទ័ពមនុស្សា |
វាល់នឹងសមុទ្រច្រើនផុតមាត្រា | សាហាវហានក្លាដូចអសនី ។ |
ខ្លះកាន់លំពែងដាវដំបង | ខ្លះជិះលើខ្នងមហឹសា-ដំរី |
ខ្លះជាសេនារេហ៍ពលដើរដី | ខ្លះហិចហោះខ្មីលើអាកាសា ។ |
ស្រែកហ៊ោសន្ធាប់ញាប់ញ័រប្រថពី | វាសវាត់គ្រវីអាវុធមុតថ្លា |
សម្លុតសម្លឹងខឹងនឹងក្សត្រា | ជាអង្គមនុស្សាឫទ្ធិក្លាហៅហាន |
អ្នកច្រៀងធ្វើត្រាប់តាមកាយវិការ | ជួនហក់ឆ្លេឆ្លាជួនពើតពើងប្រាណ |
គ្រវីចាប៉ីធ្វើតាមលំអាន | យក្សយង់ក្សត្រាប្រហាក្សិណក្ស័យ |
ស្ដេចនាំនាងនាថរិលវឹងបិរី | ឆ្លាស់ឆ្លងដងព្រៃជ្រលងបព្វតា ។ |
រាយរាប់រុក្ខជាតិព្រៃភ្នំក្រំថ្ម | ជ្រោះជ្រង លំអ ដែនអរញ្ញវា |
រៀបរាប់សត្វម្រឹគបក្សីបក្សា | រាប់អស់មច្ឆាហែលតាមទឹកហូរ ។ |
រាប់ទាំងបុប្ផាគន្ធាសព្វសាយ | ភូមរីទាំង ឡាយក្រេបរសពិដោរ |
ក្លិនរសាត់ឆ្ងាយភាយតាមវាយោ | ហាក់ដូចជាស្នូរនៃតួរ្យតន្រ្តី ។ |
ឱ ! កវីខ្មែរពូកែបណ្ដាច់ រចនា | ពាក្យពេចន៍ល្បិចល្បងល្បាញល្បី |
ឱ ! អ្នកចម្រៀងច្រៀងលេងសំដី | ដេញភ្លេងបំភ្លៃពិរោះភរិម្យ ។ |
ឱ ! រាត្រីខ្មែរខែរះភ្លឺថា | រីករាយចិន្ដាអធ្រាត្រដាស់ទុំ |
ស្ដែងស្ដាប់ចម្រៀងបំពេសង្គម | បបោសអារម្មណ៍សំងំសុខសាន្ត ។ |
នាំគ្នាការពារថែវប្បធម៌ជាតិ | កុំឲ្យរវាតទើបជាតិថ្កើងថ្កាន |
រក្សាគង់វង្សកេរពីបុរាណត | ទៅសន្ដានរឿង ដរាប អើយ |
បំណងរបស់ពុក | |
.ប៉ាភ្ជួរ ប៉ារាស់កាប់គាស់លី | ខិតខំសំភីរៀងរាល់ថ្ងៃ |
បង្ហូរញើសឈាមក្រោមក្តៅថ្ងៃ | ប្រយោជន៍ដើម្បី ប្រពន្ធកូន។ |
.ខ្លួនប៉ាធានា គ្រប់កិច្ចការ | ចាត់ទុកអាត្មាដូចជាក្បូន |
បញ្ជិះចម្លងរាល់រូបកូន | សណ្តោងសណ្តូនដល់ត្រើយនាយ |
.ការងារធ្ងន់ស្រាលប៉ាមិនគិត | លំបាកផ្លូវចិត្ត ឬផ្លូវកាយ |
ពេលណាឃើញកូនសើចសប្បាយ | ទុក្ខប៉ារសាយ ស្បើយមួយគ្រា |
.ប៉ាជមរុញកូនឱ្យបានចេះ | រៀនយកចំណេះចេះវិជ្ជា |
សង្ឃឹមថ្ងៃក្រោយ កូនភ្លឺថ្លា | ទីពឹងអាត្មាខ្លួនឯងបាន |
.ប៉ាចង់ឱ្យកូនកសាងខ្លួន | ថ្លៃថ្លាមាំមួនណាកល្យាណ |
ចំណែករូបប៉ាមិនប៉ុន្មាន | ឥឡូវខ្លួនប្រាណកាន់តែចាស់ |
.ប៉ាចង់ឱ្យកូនដើរផ្លូវត្រូវ | ព្យាយាមប្រដៅទូន្មានណាស់ |
ឱ្យស្គាល់ខុសត្រូវ ឱ្យបានច្បាស់ | កុំឱ្យប្រទះផ្លូវអបាយ |
.ចូរកូនរក្សាវង្សត្រកូល | បងប្អន្អូមិត្តមូល កុំខ្ចាត់ខ្ចាយ |
ល្បែងស្រី ល្បែងស្រា ចៀសឱ្យឆ្ងាយ | បាបមិត្តទាំងឡាយកុំពាក់ព័ន្ធ |
.ប៉ាចង់ឃើញកូនបានក្តីសុខ | សម្បត្តិស៊ីចុកមានគ្រប់ក្រាន់ |
បើមានកូនចៅ ប្តីប្រពន្ធ | កុំបីរិះគន់ ទាស់តែងគ្នា |
.ឥឡូវកូនប៉ាទាំងឡាយអើយ | ពុកម៉ែចាស់ហើយកូនពុំងា |
អ្វី ៗ ផ្ញើលើកូនគ្រប់គ្នា | ជា ប្ញ ពុំជា នៅលើកូន |
ស៊ូក្ស័យ
បញ្ឈប់ហិង្សា
១
ហិង្សាមិនមែនដំណោះស្រាយ
ហិង្សាកែក្លាយទុកសង្រេង
ហិង្សាបណ្ដាលឲ្យវង្វេង
ហិង្សាជាភ្លេងកើតវិបត្តិ ។
២
សូមមនុស្សចូលចិត្តប្រើហិង្សា
ពេលខឹងពេលថារធ្វើឲ្យស្ងាត់
ខំប្រឹងដោះស្រាយដោយប្រយ័ត្ន
គេចជៀសវិបត្តិដោយហិង្សា ។
៣
ឈប់គិតហិង្សាតទៅទៀត
បញ្ឈប់ឃ្លោងឃ្លាតគ្មានមេត្តា
កុំផ្ដល់ទុកសោកដល់គ្រួសារ
បញ្ចៀសហិង្សាព្រោះខុសច្បាប់ ។
ប្រពន្ធល្អច្រើនចាញ់ប្តី
ម្ដេចប្រពន្ធល្អច្រើនចាញ់ប្ដី | តើព្រោះហេតុអ្វីសូមនាងគិត |
ប្រពន្ធប្រពៃមានគំនិត | តែងតែគន់គិតអ្វីប្រសើរ ។ |
មិនឈ្លោះពេលប្ដីខឹងទោសៈ | នៅមុខញាតិជាក់មិនវាយស្មើ |
រើសវេលាល្អវិលមកស្នើ | ពិគ្រោះផ្លូវដើរដែលប្រពៃ ។ |
រក្សាកិត្តិយសមេគ្រួសារ | មិនប្រើហិង្សាតបសំដី |
ចាញ់ព្រោះអត់ធ្មត់អធ្យាស្រ័យ | ខុសត្រូវអ្វីៗពិភាក្សា ។ |
រសសម្លឆ្ងាញ់ត្បិតព្រោះគ្រឿង | គ្រួសាររុងរឿងត្បិតភរិយា |
ចេះគោរពប្ដីថ្នមចិន្ដា | ថ្លៃថ្នូរតម្រាធម៌រមណីយ ។ |
ចាញ់នោះដើម្បីសេចក្ដីសុខ | គ្រួសារខ្ពស់មុខពឹងនារី |
ចេះរើសវេលាតួនាទី | ពិគ្រោះបញ្ជីពន្លត់ភ្លើងក្នុង ។ |
យកចេញពី | |
ដែលនិពន្ធដោយ | អ្នកស្រី កែវ ច័ន្ទបូរណ៍ |
ហូលខ្មែរ
បណ្ដាំអក្សរខ្មែរ
ក កើតបានជាកូនខ្មែរ ខ ខំគិតកែប្រែគំនិត
គ គួរសេពគប់រកបណ្ឌិត ឃ ឃើញត្រូវពិតតាមមាគ៌ា ។
ង ងើបមើលជាតិខ្មែរមូលមីរ ច ចូលសាមគ្គីជួយរដ្ឋា
ឆ ឆោមប្រកបដោយបញ្ញា ជ ជួយស្ដីថាជួយកូនចៅ ។
ឈ ឈប់ស្ងៀមនៅមើលបណ្ដាំ ញ ញឹមចងចាំពាក្យប្រដៅ
ដ ដឹងឲ្យគ្រប់កុំល្ងង់ខ្លៅ ឋ ឋានៈជ្រៅឆ្ពោះទៅមុខ ។
ឌ ឌុកដាន់ដាល់វ៉ៃគ្នាឯង ឍ ឍាលឫកខែងចង់ស្រុក
ណ ណាអង្គុយ កុំសំកុក ត តទៅថ្ងៃមុខក្រែងអាស្រូវ ។
ថ ថាតែធ្វើ មិនព្រមលូក ទ ទាបដូចទូកឬសំពៅ
ធ ធាក់រសាត់តាមទឹកទៅ ន នៅមិននឹងមួយកន្លែង ។
ប បើបានធំគុំស្អប់តូច ផ ផាត់កាត់ខូចចេញឲ្យស្ដែង
ព ពិតជាប្រុសត្រូវប្រឹងប្រែង ភ ភ័យខ្លាចក្រែងកើតខ្ញុំគេ ។
ម មកខិតខំប្រឹងលកលៃ យ.រ យំរកល្បិចគ្នាន់គ្នេរ
ល លបមើលជាតិអស់ផងគេ វ វិលវល់វេរទៅតាមខ្យល់ ។
ស សូមកុំពឹងលើសំណាង ហ ហាមកុំអាងប្រើល្បិចកល
ឡ ឡោមវាយគេកើតរចល់ អ អស់ពិភាល់កើតជាខ្មែរ ។
ខ្មែរស្រលាញ់ខ្មែរ
ខ្មែរអើយខ្មែរខ្ញុំ ខ្មែររងទុក្ខធំ ដូចភ្នំសង្កត់ ជាច្រើនខែឆ្នាំ ចូរចាំប្រវត្តិ ខ្មែរត្រូវប្រាសព្រាត់ យ៉ាងសែនទារុណ ។ បើខ្មែរបែកបាក់ ខ្មែរនឹងគ្រោះថ្នាក់ ដូចកាលពីមុន ធ្លាក់ក្នុងរណ្ដៅ ជ្រោះជ្រៅសែនធ្ងន់ រងទុក្ខផ្ទួនៗ ឥតមានពេលល្ហែ ។ ចូរខ្មែរចាំថា គ្មានបរទេសណា ពិតស្រឡាញ់ខ្មែរ ជាងខ្មែរស្រឡាញ់ ដូចគ្នាជាតិខ្មែរ បងប្អូនពុកម៉ែ មាមីងយាយតា ។ ខ្មែរអើយចងចាំ សាវតារបានផ្ដាំ ឆ្លាក់ជាប់ថ្មដា មហានគរ ខ្មែរថ្កើងយ៉ាងណា ព្រោះខ្មែរហានក្លា ខ្មែរមានសាមគ្គី ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរនឹងពូកែ ផុតទុក្ខញាំញី កសាងការពារ ជាតិខ្លាំងគ្មានពីរ បរទេសមូលមីរ កោតក្រែងជាតិខ្មែរ ។ សូមខ្មែរក្រោកឡើង ប្រឹងលើកតម្កើង ពូជសាសន៍ជាតិខ្មែរ ក្នុងស្រុកក្រៅស្រុក រួមគ្នាជួយខ្មែរ កុំខ្លាំងពូកែ តែខាងសម្ដី ។ ព្រះសង្ឃគ្រហស្ថ បើដឹងខ្លួនខុស នឹងច្បាប់វិន័យ ប្រញាប់កែខ្លួន មុនពេលក្សិណក្ស័យ ក្រែងធ្លាក់អវិចី ព្រះប្រោសមិនរួច ។
មិត្តល្អជួយគ្នាក្នុងគ្រាមានទុក្ខ
មិត្តល្អក្រណាស់ បើជួបប្រទះ ប្រឹងប្រែងជួយគ្នា បើមិត្តមានទុក្ខ ខិតខំម្នីម្នា ប្រវេប្រវា ឱ្យរួចទុក្ខធំ។ បើមិត្តមានភ័យ គួរគិតលកលៃ ជួយដោយមនោរម្យ កុំនៅបង្អង់ ជួយដោយសុខុម ឱ្យបានចម្រុងចម្រើនតទៅ។ នេះហៅមិត្តល្អ រកបានដោយក្រ ដែលជាស្រឡៅ នាំកើតក្ដីសុខ ឥតមានហ្មងសៅ តែងចង្អុលផ្លូវ សុភមង្គល ។ ទេវតាឱ្យសុខ តរៀងទៅមុខ មិនដែលមានយល់ នៅរឿងទុក្ខភ័យ ដែលជាអកុសល នាំកើតមង្គល អស់មួយជីវិត ។ បើទៅទីណា អស់បងប្អូនណា គេចូលចិត្តពិត គេកោតសរសើរ ទាំងឆ្ងាយទាំងជិត ស្និតស្នាលស្គាល់មិត្ត ទទួលរាក់ទាក់ ៕
ជួយគ្នាក្នុងគ្រាមានអាសន្ន
បពិត្រសប្បុរសជាតិខ្មែរប្រុសស្រី ក្នុងក្រៅបុរីរួមឈាមខេមរា ពូជអ្នកអង្គរធ្លាប់ល្បីអស្ចារ្យ កសាងរដ្ឋាចម្រើនល្បាញល្បី ។
ឥឡូវធ្លាក់ខ្លួនកម្សត់អត់ឃ្លាន ខ្លះដើរសុំទានឆ្លងផុតដែនដី អ្នកផងមើលងាយដូចជាទាសី បាយ័នស្ទើរក្ស័យព្រោះអីខ្មាសគេ ។
ពេលនេះកម្មកាចកំណាចធម្មជាតិ ឱ្យយើងឃ្លៀងឃ្លាតរងទុក្ខរឹតទ្វេ ម្ដងគ្រោះរាំងស្ងួតម្ដងជន់ទន្លេ លិចគ្មានសល់ទេមនុស្សសត្វរុក្ខជាតិ ។
ឱ!ព្រះវិហាររងាដួងចិត្ត រស់ទាំងភ័យភិតត្បិតឆ្ងាយមិត្តញាតិ ក្រចេះស្ទឹងត្រែងទ្រូងតឹងចង្អៀត ស្វាយរៀងកុំឃ្លាតចាកព្រំសីមា ។
កំពង់ធំកុំតូចខូចឈ្មោះខ្ញុំ ប៉ុល ពត បងធំឱ្យរាស្ត្រខ្លោចផ្សា កំពង់ចាមបានចិត្តដ្បិតស្ដេចតា ស្មោះនឹងខេមរាដូចស្នេហ៍ទុំទាវ ។
ព្រៃវែងកុំខ្លីរួញដូចកណ្ដាល កំពតកុំចាលចាញ់ទឹករលក កោះកុងអ្នកកុំគិតដូរជម្រក កំពង់សោមលកលៃទារពន្ធដារ ។
អូរជ្រៅកុំរាក់លាក់បាត់ដំបង យាយយ៉ាតមើលផងត្បូង ប ភ្លឺថ្លា សៀមរាបអ្នកកុំឃើញតែដុល្លារ ខំថែរក្សាកេរអង្គរផង ។
រតនគិរីមណ្ឌលគិរី ភ្នំពេញមូលមីរកុំភ្លេចរោគឆ្លង តាកែវភ្នំដិនថែព្រះសង្ឃផង គ្រាន់ធ្វើបុណ្យផ្សងចម្លងសទ្ធា ។
គ្រប់ខេត្តខណ្ឌក្រុងប្រុងប្រៀបស្មារតី ការពារគ្រោះភ័យកំណាចព្យុះមារ មេត្តាចេះជួយយកអាសាគ្នា បងប្អូនមីងមាពុកម៉ែយាយតា ។
ក្នុងស្រុកក្រៅស្រុកពូជពង្សជាតិខ្មែរ វេញគ្នាដូចខ្សែចងដំរីសា កសាងការពារជាតិឱ្យខ្លាំងក្លា តាមបែបដូនតាអង្គររុងរឿង ។
ដូងមួយធ្លាយ
ផ្លែដូងមួយធ្លាយច្រុះលើដើម | មានចំនួនច្រើនយ៉ាកនឹងរាប់ |
មានតក់មាននាឡិមានគួរគាប់ | មួយធ្លាយជ្រុះជាប់តាមវាសនា។ |
ដូចជាពលរដ្ឋក្នុងនគរ | មានខូចមានល្អគរខេមរា |
កូនខ្លះបំផ្លាញ ខ្លះរក្សា | ខ្លះទៀតប្រាជ្ញា ខ្លះក៏ល្ងង់។ |
ចៃដន្យដូងស្អុយមានតិចតួច | ដទៃមិនខូច មិនគម្រង់ |
មួយធ្លាយខូចមួយមិនលិចលង់ | ដូងល្អជួយយោងផលចំការ។ |
មិនខុសពលរដ្ឋក្នុងនគរ | ភាគច្រើនពលល្អថែខេមរា |
ថ្វីបើបុត្រខ្លះចិត្តទោសា | គង់ជាតិភ្លឺថ្លាព្រោះបុត្រល្អ។ |
ឃើញស្អុយមួយផ្លែកុំអាលទ្រាន់ | នៅផ្លែរយពាន់ផលបវរ |
បុត្រមួយខួរស្អុយ ច្រើនទៀតល្អ | គង់នាំនគរឆ្ពោះជ័យអើយ ។ |
0 comments:
Post a Comment