Friday, July 31

កម្ពុជា​ប្រ​តិ​កម្ម​ថា​ជា​អំពើ​ឆ្កួត​ដែល​ថៃ​ប្រ​ឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​ប្រេង​រវាង​កម្ពុជា​និង​ក្រុម ហ៊ុន​តូ​តាល់

មន្ត្រី​ជាន់​ខ្ពស់​ខាង​ព្រំ​ដែន​ កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​កក្កដា​បាន​ប្រតិ​កម្ម​ថា​វា​គឺ​ជា​ទង្វើ​មួយ ​ដ៏​ឆ្កួត​លីលា​ចំ​ពោះ​ការ​ធ្វើ​បាតុ​កម្ម​នៅ​ទី​ក្រុង​បាង​កក​ប្រទេស​ថៃ​ ប្រ​ឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា ​និង​ក្រុម​ហ៊ុន​ប្រេង​តូតាល់​នៅ​ក្នុង​ការ​រុក​រក​ប្រេង​នៅ​តំបន់​សមុទ្រ​ ដែល​ត្រូវ​ប្រ​កាស​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​ ហ៊ុន​ សែន ​នៅ​ទី​ក្រុង​ប៉ា​រីស​ប្រទេស​បារាំង​។
ដោយ​ប្រតិ​កម្ម​ទៅ​នឹង​ការ​ធ្វើ​បាតុ​កម្ម​នៅ​ទី​ក្រុង​បាង​កក​ដែល​ប្រ​ឆាំង ​នឹង​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា​និង​ក្រុម​ហ៊ុន​តូតាល់​នោះ​លោក​ទេស​ រដ្ឋ​មន្ត្រី​ វ៉ា​ គឹម​ហុង​ប្រ​ធាន​គណៈ​កម្មា​ធិការ​ព្រំ​ដែន​កម្ពុជា​បាន​ប្រាប់​កា​សែត​រស្មី ​កម្ពុជា​តាម​ទូរ​ស័ព្ទ​ថា​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​រុក​រក​ប្រេង​នេះ​មិន​ មែន​មាន​អ្វី​ថ្មី​ឡើយ​។ ​រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​បែប​នេះ​ជា​មួយ​ ក្រុម​ហ៊ុន​ចំនួន​ប្រាំ​ហើយ​ដោយ​រួម​ទាំង​ក្រុម​ហ៊ុន​ជប៉ុន​ និង​អូ​ស្ត្រា​លី​ផង​ប៉ុន្តែ​ហេតុ​អ្វី​ក៏​មិន​ធ្វើ​បាតុ​កម្ម​ទើប​តែ​ពេល​ នេះ​គេ​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​យ៉ាង​ឆ្កួត​លី​លា​ដូច្នេះ​ទៅ​វិញ​។ ​លោក​បាន​អះ​អាង​បញ្ជាក់​ថា​ តំ​បន់​ដែល​កម្ពុជា​ផ្តល់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​តូតាល់​រុក​រក​ប្រេង​នោះ​គឺ​ ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​។​ កា​សែត​ថៃ​រ៉ាត់​របស់​ថៃ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​កក្កដា​ថា​ មាន​បាតុ​ករ​ថៃ​មួយ​ក្រុម​ដែល​មាន​ឈ្មោះ​ថា​ក្រុម​មហា​សន្និ​បាត​នៃ​ប្រទេស​ ថៃ​បាន​ចេញ​មក​ធ្វើ​បាតុ​កម្ម​ប្រឆាំង​តវ៉ា​ហើយ​បាន​ដាក់​លិខិត​មួយ​ទៅ​កាន់ ​ស្ថាន​ទូត​បារាំង​នៅ​ទី​ក្រុង​បាង​កក​ដើម្បី​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​ប្រេង ​តូតាល់​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​សម្បទាន​ទុក​រក​ប្រេង​ជា​មួយ​ កម្ពុជា​នៅ​តំបន់​ឈូង​សមុទ្រ​កម្ពុជា​-ថៃ​។​ ពួក​គេ​និយាយ​ថា​ ការ​ធ្វើ​បាតុ​កម្ម​នេះ​កើត​ឡើង​ដោយ​សារ​បាន​ទទួល​ព័ត៌​មាន​ថា​ កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​ក្រុម​ហ៊ុន​តូតាល់​ដើម្បី​ឱ្យ​ក្រុម​ហ៊ុន ​នេះ​រុក​រក​ប្រេង​នៅ​តំបន់​សមុទ្រ​កម្ពុជា​-ថៃ​។ ​ពួក​គេ​និយាយ​ទៀត​ថា​ កម្ពុជា​គ្មាន​សិទ្ធិ​ក្នុង​ការ​ផ្តល់​សម្ប​ទាន​ណា​មួយ​នៅ​តំបន់​នោះ​ឡើយ​ពី ​ព្រោះ​តំបន់​នោះ​ស្ថិត​នៅ​ក្នុង​អធិ​បតេយ្យ​ភាព​របស់​ថៃ​។ ​ពួក​គេ​ចោទ​ប្រ​កាន់​ថា​ ការ​ផ្តល់​សម្ប​ទាន​ដោយ​រដ្ឋា​ភិបាល​កម្ពុជា​នោះ​គឺ​មិន​ត្រឹម​ត្រូវ​តាម​ ច្បាប់​ហើយ​អាច​បណ្តាល​ឱ្យ​ប៉ះ​ពាល់​ដល់​ទំ​នាក់​ទំ​នង​ល្អ​រវាង​ថៃ​និង​ បារាំង​ព្រម​ទាំង​សហ​ប្រតិបត្តិករ​សេដ្ឋ​កិច្ច​រវាង​ថៃ​ និង​បារាំង​ផង​ដែរ​។​ ចំ​ណែក​អគ្គ​នាយក​នៃ​នាយក​ដ្ឋាន​ប្រេង​ឥន្ធនៈ​ធម្ម​ជាតិ​ថៃ​វិញ​ បាន​និ​យាយ​នៅ​ថ្ងៃ​ទី​៣០​ខែ​កក្កដា​ថា​ ការ​ចរ​ចា​តំ​បន់​ត្រួត​ស៊ី​គ្នា​ដែល​សម្បូរ​ប្រេង​នៅ​ក្នុង​ឈូង​សមុទ្រ​ទំ​ ហំ​ជាង​២,៦​ម៉ឺន​គី​ឡូ​ម៉ែត្រ​ក្រឡា​នោះ​គេ​ចាំ​បាច់​ត្រូវ​ជួប​ចរ​ចា​រវាង​ រដ្ឋា​ភិបាល​កម្ពុជា ​និង​ថៃ​ដើម្បី​សម្រេច​ថា​ តើ​គួរ​ដំ​ណើរ​ការ​យ៉ាង​ដូច​ម្តេច​។ ​ដូច​ជា​នៅ​ក្នុង​ករណី​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បាន​ផ្តល់​សិទ្ធិ​ទៅ​ឱ្យ​ ក្រុម​ហ៊ុន​តូតាល់​នោះ​ចាំ​បា​ត្រូវ​រង​ចាំ​កិច្ច​ព្រម​ព្រៀង​ពី​រដ្ឋា​ ភិបាល​របស់​ប្រទេស​ទាំង​ពីរ​ជា​មុន​សិន​។​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ចុះ​លោក​ វ៉ា​ គឹម​ហុង​ដែល​ជា​អ្នក​ជំនាញ​ខាង​ព្រំ​ដែន​របស់​កម្ពុជា​បាន​បង្ហាញ​ការ​ហួស​ ចិត្ត​ចំពោះ​ការ​ប្រឆាំង​តវ៉ា​របស់​ថៃ​ចំពោះ​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា ​ និង​ក្រុម​ហ៊ុន​តូ​តាល់​នោះ ​ពី​ព្រោះ​លោក​យល់​ថា​ វា​ស្ថិត​នៅ​ក្នុង​អធិប​តេយ្យ​ភាព​ទឹកដី​កម្ពុជា​។​កម្ពុជា​ក៏​បាន​ចុះ​ កិច្ច​ព្រម​ព្រៀង​រុក​រក​ប្រេង​នេះ​ជា​មួយ​ក្រុម​ហ៊ុន​បរ​ទេស​រហូត​ដល់​ ប្រាំ​ទៅ​ហើយ​។ ​ប៉ុន្តែ​កន្លង​មក​ពួក​គេ​មិន​បាន​តវ៉ា​អ្វី​ឡើយ​ ។​នៅ​ក្នុង​ទស្សន​កិច្ច​ទី​ក្រុង​ប៉ា​រីស​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​បាន​ប្រាប់​ដល់​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​បារាំង​អំ​ពី​ការ​ផ្តល់​សម្ប​ ទាន​រុក​រក​ប្រេង​ទៅ​ឱ្យ​ក្រុម​ហ៊ុន​តូតាល់​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​កក្កដា​។ ​បើ​សិន​ជា​ការ​ប្រឆាំង​របស់​ថៃ​មាន​ចរិត​នយោ​បាយ​ជា​ជាង​ឈរ​លើ​មូល​ដ្ឋាន​ ច្បាប់​ហើយ​រំ​លោភ​មក​លើ​អធិ​តេយ្យ​ភាព​ទឹក​ដី​កម្ពុជា​មែន​នោះ​ការ​ប្រឆាំង ​នោះ​នឹង​ធ្វើ​ឱ្យ​ស្មុគ​ស្មាញ​បន្ថែម​ទៀត​ដល់​ការ​ចរ​ចា​ព្រំ​ដែន​រវាង​ ប្រទេស​ទាំង​ពីរ​។​ដូច្នេះ​វា​ក៏​រំ​លេច​ចេញ​នូវ​មហិច្ច​តា​យូរ​យារ​របស់​ថៃ ​ដែល​ចង់​ឈ្លាន​ពាន់​ទឹក​ដី​កម្ពុជា​។ ​អ្នក​វិ​ភាគ​ន​យោ​បាយ​និយាយ​ថា​ដរាប​ណា​ប្រទេស​ជិត​ខាង​មិន​រៀន​សូត្រ​គោរព ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​នោះ​សន្តិ​ភាព​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ជា ​សុ​ប្តិន​ដែល​ពិ​បាក​នឹង​ក្លាយ​ជា​ការ​ពិត​។

(​អត្ថ​បទ​ដក​ស្រង់​ពី​កា​សែត​រស្មី​កម្ពុជា​)

Read more!

0 comments:


Post a Comment

.0.

.0.

Blog Archive

 

we are khmer buriram

Khmer Mystery - Funan (The Lost City) part 1

Cambodian Genocide - Pol Pot and the Khmer Rouge

I knew Pol Pot- 28 Jan 08- Part 2