មន្ត្រីជាន់ខ្ពស់ខាងព្រំដែន កម្ពុជាកាលពីថ្ងៃទី៣០ខែកក្កដាបានប្រតិកម្មថាវាគឺជាទង្វើមួយ ដ៏ឆ្កួតលីលាចំពោះការធ្វើបាតុកម្មនៅទីក្រុងបាងកកប្រទេសថៃ ប្រឆាំងនឹងកិច្ចព្រមព្រៀងរវាងកម្ពុជា និងក្រុមហ៊ុនប្រេងតូតាល់នៅក្នុងការរុករកប្រេងនៅតំបន់សមុទ្រ ដែលត្រូវប្រកាសដោយសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នៅទីក្រុងប៉ារីសប្រទេសបារាំង។
ដោយប្រតិកម្មទៅនឹងការធ្វើបាតុកម្មនៅទីក្រុងបាងកកដែលប្រឆាំង នឹងកិច្ចព្រមព្រៀងរវាងកម្ពុជានិងក្រុមហ៊ុនតូតាល់នោះលោកទេស រដ្ឋមន្ត្រី វ៉ា គឹមហុងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានប្រាប់កាសែតរស្មី កម្ពុជាតាមទូរស័ព្ទថាការចុះកិច្ចព្រមព្រៀងរុករកប្រេងនេះមិន មែនមានអ្វីថ្មីឡើយ។ រហូតមកដល់ពេលនេះកម្ពុជាបានធ្វើកិច្ចព្រមព្រៀងបែបនេះជាមួយ ក្រុមហ៊ុនចំនួនប្រាំហើយដោយរួមទាំងក្រុមហ៊ុនជប៉ុន និងអូស្ត្រាលីផងប៉ុន្តែហេតុអ្វីក៏មិនធ្វើបាតុកម្មទើបតែពេល នេះគេនាំគ្នាធ្វើបាតុកម្មយ៉ាងឆ្កួតលីលាដូច្នេះទៅវិញ។ លោកបានអះអាងបញ្ជាក់ថា តំបន់ដែលកម្ពុជាផ្តល់ទៅឱ្យក្រុមហ៊ុនតូតាល់រុករកប្រេងនោះគឺ ស្ថិតនៅក្នុងទឹកដីកម្ពុជា។ កាសែតថៃរ៉ាត់របស់ថៃបានរាយការណ៍កាលពីថ្ងៃទី៣០ខែកក្កដាថា មានបាតុករថៃមួយក្រុមដែលមានឈ្មោះថាក្រុមមហាសន្និបាតនៃប្រទេស ថៃបានចេញមកធ្វើបាតុកម្មប្រឆាំងតវ៉ាហើយបានដាក់លិខិតមួយទៅកាន់ ស្ថានទូតបារាំងនៅទីក្រុងបាងកកដើម្បីទាមទារឱ្យក្រុមហ៊ុនប្រេង តូតាល់ដកខ្លួនចេញពីកិច្ចព្រមព្រៀងសម្បទានទុករកប្រេងជាមួយ កម្ពុជានៅតំបន់ឈូងសមុទ្រកម្ពុជា-ថៃ។ ពួកគេនិយាយថា ការធ្វើបាតុកម្មនេះកើតឡើងដោយសារបានទទួលព័ត៌មានថា កម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនតូតាល់ដើម្បីឱ្យក្រុមហ៊ុន នេះរុករកប្រេងនៅតំបន់សមុទ្រកម្ពុជា-ថៃ។ ពួកគេនិយាយទៀតថា កម្ពុជាគ្មានសិទ្ធិក្នុងការផ្តល់សម្បទានណាមួយនៅតំបន់នោះឡើយពី ព្រោះតំបន់នោះស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ថៃ។ ពួកគេចោទប្រកាន់ថា ការផ្តល់សម្បទានដោយរដ្ឋាភិបាលកម្ពុជានោះគឺមិនត្រឹមត្រូវតាម ច្បាប់ហើយអាចបណ្តាលឱ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងថៃនិង បារាំងព្រមទាំងសហប្រតិបត្តិករសេដ្ឋកិច្ចរវាងថៃ និងបារាំងផងដែរ។ ចំណែកអគ្គនាយកនៃនាយកដ្ឋានប្រេងឥន្ធនៈធម្មជាតិថៃវិញ បាននិយាយនៅថ្ងៃទី៣០ខែកក្កដាថា ការចរចាតំបន់ត្រួតស៊ីគ្នាដែលសម្បូរប្រេងនៅក្នុងឈូងសមុទ្រទំ ហំជាង២,៦ម៉ឺនគីឡូម៉ែត្រក្រឡានោះគេចាំបាច់ត្រូវជួបចរចារវាង រដ្ឋាភិបាលកម្ពុជា និងថៃដើម្បីសម្រេចថា តើគួរដំណើរការយ៉ាងដូចម្តេច។ ដូចជានៅក្នុងករណីដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិទៅឱ្យ ក្រុមហ៊ុនតូតាល់នោះចាំបាត្រូវរងចាំកិច្ចព្រមព្រៀងពីរដ្ឋា ភិបាលរបស់ប្រទេសទាំងពីរជាមុនសិន។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ចុះលោក វ៉ា គឹមហុងដែលជាអ្នកជំនាញខាងព្រំដែនរបស់កម្ពុជាបានបង្ហាញការហួស ចិត្តចំពោះការប្រឆាំងតវ៉ារបស់ថៃចំពោះកិច្ចព្រមព្រៀងរវាងកម្ពុជា និងក្រុមហ៊ុនតូតាល់នោះ ពីព្រោះលោកយល់ថា វាស្ថិតនៅក្នុងអធិបតេយ្យភាពទឹកដីកម្ពុជា។កម្ពុជាក៏បានចុះ កិច្ចព្រមព្រៀងរុករកប្រេងនេះជាមួយក្រុមហ៊ុនបរទេសរហូតដល់ ប្រាំទៅហើយ។ ប៉ុន្តែកន្លងមកពួកគេមិនបានតវ៉ាអ្វីឡើយ ។នៅក្នុងទស្សនកិច្ចទីក្រុងប៉ារីសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានប្រាប់ដល់រដ្ឋមន្ត្រីការបរទេសបារាំងអំពីការផ្តល់សម្ប ទានរុករកប្រេងទៅឱ្យក្រុមហ៊ុនតូតាល់កាលពីថ្ងៃទី១៣ខែកក្កដា។ បើសិនជាការប្រឆាំងរបស់ថៃមានចរិតនយោបាយជាជាងឈរលើមូលដ្ឋាន ច្បាប់ហើយរំលោភមកលើអធិតេយ្យភាពទឹកដីកម្ពុជាមែននោះការប្រឆាំង នោះនឹងធ្វើឱ្យស្មុគស្មាញបន្ថែមទៀតដល់ការចរចាព្រំដែនរវាង ប្រទេសទាំងពីរ។ដូច្នេះវាក៏រំលេចចេញនូវមហិច្ចតាយូរយាររបស់ថៃ ដែលចង់ឈ្លានពាន់ទឹកដីកម្ពុជា។ អ្នកវិភាគនយោបាយនិយាយថាដរាបណាប្រទេសជិតខាងមិនរៀនសូត្រគោរព គ្នាទៅវិញទៅមកទេនោះសន្តិភាពព្រំដែនប្រទេសទាំងពីរនឹងបន្តជា សុប្តិនដែលពិបាកនឹងក្លាយជាការពិត។
(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)
0 comments:
Post a Comment